ការរៀបចំករណីសំរាប់ការវិនិយោគនៅក្នុងការរៀបចំកម្លាំងការងារនៅកម្ពុជា
រឿងតូចតាចដែលយើងបានធ្វើដើម្បីលើកទឹកចិត្តដល់ការវិនិយោគទៅលើការកសាងការបណ្តុះបណ្តាល ឬកម្មវិធីអប់រំសំរាប់វិស័យកាត់ដេរ ។ កម្លាំងការងាររបស់យើង មិនបង្ហាញពីការយល់ដឹង ឬការទទួលបាននូវព័ត៌មានអំពីរបៀបដែលគេអាចធ្វើឲ្យបានប្រសើរជាងនេះ និងមានប្រសិទ្ធភាពជាងនេះទេ ។
កម្លាំងការងាររបស់យើង គឺភាគច្រើននៅជនបទដែលបញ្ចប់ការសិក្សាត្រឹមកំរិតបឋម ឬមធ្យមសិក្ស ។ ពួកគេភាគច្រើនមិនចេះអក្សរ និងមានជំនាញបច្ចេកទេសតិចតួច ។ គេត្រូវបានផ្តល់នូវការហ្វឹកហ្វឺន និងការបណ្តុះបណ្តាលនៅកន្លែងធ្វើការដើម្បីបំពេញភារកិច្ច តែជាមូលដ្ឋាននៃការបណ្តុះបណ្តាលត្រូវបានផ្អាកនៅពេលដែលនិយោជិត- កម្មករអាចបំពេញនូវភារកិច្ចនោះបាន ។
កម្លាំងការងាររបស់យើងមានភាគច្រើនជាស្ត្រីវ័យក្មេងដែលចំណាកស្រុកពីតំបន់តាមបណ្តារខេត្តនានា ដើម្បីស្វែងរកឱកាសសេដ្ឋកិច្ចល្អប្រសើរ ។ ស្ត្រីវ័យក្មេងទាំងនេះមិនបានត្រៀមខ្លួនសំរាប់ការប្រិតប្រៀង វិន័យ និងថាមពលរាងកាយមាំមួនតាមការចាំបាច់សំរាប់បរិយាកាសឧស្សាហកម្មទេ ។ ពួកគេកង្វះការទទួលបាននូវព័ត៌មាន និងការបណ្តុះបណ្តាលដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាពនៅក្នុងមុខនាទីរបស់គេ ។ អាហាររូបត្ថម្ភ និងការថែទាំរូបកាយផ្ទាល់ខ្លួនគឺជាបញ្ហាចោទសំខាន់ចំពោះស្ត្រីវ័យក្មេងទាំងនោះដែលធ្វើការនៅឆ្ងាយពីផ្ទះ ។
ពាក្យសំដីចេញពីមាត់ និងការប្រឹក្សាយោបល់ពីអ្នកវ័យស្មើគ្នាចេញពីសាច់ញាតិសន្តាន និងពីមិត្តភក្តិ គឺ ជាកម្លាំងខ្លាំងបំផុតដែលត្រូវដោះស្រាយបញ្ហាប្រឈមនៅកន្លែងធ្វើការងារ ។ បទដ្ឋានវប្បធម៌ដើរតួនាទីយ៉ាងធំនៅក្នុងការមានឥទ្ធិពលមកលើកម្លាំងការងារវ័យក្មេងដែលអាចត្រូវពឹងផ្អែកលើការគ្រប់គ្រង និងប្រធានគ្រប់គ្រងធ្វើការបង្ហាត់បង្រៀនបន្ថែមឲ្យបានប្រសើរនៅក្នុងកន្លែងធ្វើការងារ ។ របៀបគ្រប់គ្រង និងការត្រួតពិនិត្យ ពីលើចុះក្រោមនិងជារឿយៗធ្វើឲ្យមានការ ”ភិតភ័យចំពោះមនុស្ស” ជាជាងរបៀបអប់រំវិន័យ ការបង្ហាត់បង្រៀនដែលផ្តោតលើការលើកកម្ពស់ និងចែករំលែកជំនាញ ។
និយោជកត្រូវបានលើកទឹកចិត្តឲ្យវិនិយោគនៅប្រទេសកម្ពុជាតាមរយៈការផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងធុរកិច្ច! កម្លាំងការងាររក្សាបាននូវរង្វាន់លើកទឹកចិត្តវិនិយោគ និងការទាក់ទាញៈ ចំណាយតិចនិងសំបូរបែប!
មិនមានរង្វាន់លើកទឹកចិត្តនិយោជកឲ្យវិនិយោគនៅលើកម្លាំងការងាររបស់ខ្លួន ។ វិនិយោគិនបានយក កម្លាំងការងារពីជនបទ និងប្រែក្លាយពួកគេឲ្យទៅជាកម្មករដែលមានសមត្ថភាពចែកចាយផលិតផលទៅឲ្យម៉ាក យីហោល្បីៗនាំមុខគេនៅលើពិភពលោក និងទីផ្សារអ្នកប្រើប្រាស់ ។ រង្វាន់លើកទឹកចិត្តសំរាប់វិស័យនេះបានជំរុញជាសំខាន់ទៅលើផ្នែកសេដ្ឋកិច្ច និងធុរកិច្ច មិនមែនជំរុញលើកម្លាំងការងារទេ ។ ការវិនិយោគលើជំនាញជាមូលដ្ឋាន និងការអភិវឌ្ឍន៍កម្លាំងការងារ គឺជាផ្នែកមួយជាប្រព្រៃណីដែលរដ្ឋាភិបាលត្រូវតែសកម្មនៅក្នុងការផ្តល់ឈុតជំនាញជាមូលដ្ឋានសំរាប់ឧស្សាហកម្ម នេះបង្កើតឲ្យមានស្ថានភាពលំបាកមិនអាចធ្វើទៅរួចសំរាប់វិស័យនេះ ។ វិនិយោគិនបានដាក់ការវិនិយោគនៅក្នុងការកសាងទីតាំងរោងចក្រ និងបណ្តុះបណ្តាលកម្មករដែលគ្មានជំនាញឲ្យមានជំនាញដល់កំរិតមួយដែលចង់បាន មិនចាំបាច់ត្រូវធ្វើការវិនិយោគទុនឡើងវិញ ។
ឧស្សាហកម្មគឺជាប្រភេទឧស្សាហកម្ម CMT និងជាប្រភេទម៉ាស៊ីន និងជំនាញដែលមិនទាមទារការវិនិយោគរបស់និយោជកចូលទៅក្នុងកម្លាំងការងារ ឬត្រូវមានកម្លាំងការងារដែលមានជំនាញចម្រុះ និងសមត្ថភាពចម្រុះនោះទេ ។ និយោជកមិនមើលឃើញពីតម្រូវការត្រូវបង្កើន ឬបំបែកឲ្យមានជំនាញច្រើនមុខនូវកម្លាំងការងាររបស់ ខ្លួនដោយមិនគិតពីការបំបែកឧស្សាហកម្មច្រើនមុខ ។ ជាមួយនឹងការបង្កើតសហគ្រាសថ្មីដែលបានបំបែកវិនិយោគិនឲ្យមានច្រើនប្រភេទ នឹងវិនិយោគដោយខ្លួនឯងនៅក្នុងការកសាងនូវកម្លាំងការងារជាមូលដ្ឋានរបស់ខ្លួន និងរង់ចាំការទទួលបានផលមកវិញពីការវិនិយោគរបស់ខ្លួន ។ វានៅតែងាយស្រួល និងអាចមានលទ្ធភាពក្នុងការនាំយកកម្មករបរទេសចូលមកដើម្បីជួយធ្វើការរៀបចំជាមូលដ្ឋាននិងការបណ្តុះបណ្តាលដោយចំណាយតិច។ យើងមានការផ្គត់ផ្គង់កម្លាំងកម្មករច្រើន ដែលពួកគេមានការរៀនសូត្រឆាប់យល់ដឹងយ៉ាងឆាប់រហ័សចំពោះចំណុចជាក់លាក់មួយចំនួន ។ ការបណ្តុះបណ្តាលនេះមិនមែនជាការវិនិយោគធំដុំដើម្បីរៀបចំនៅក្នុងផែនការការងារធំធេងនោះទេ ។ ការប្រកួតប្រជែងតិចតួចនៅក្នុងឧស្សាហកម្មសំរាប់កម្មករដែលមានជំនាញខ្ពស់ មានន័យថា មិនមានរង្វាន់លើកទឹកចិត្តឲ្យវិនិយោគបន្ថែមទៅលើការបង្កើនជំនាញកម្មករ ។
ទំនាក់ទំនងឧស្សាហកម្ម និងទស្សនៈការគ្រប់គ្រងអំពីការបណ្តុះបណ្តាល បានជះឥទ្ធិពលទៅលើការសម្រេចចិត្តផងដែរ ថាតើត្រូវវិនិយោគទុនទៅលើកម្លាំងការងារដែរឬអត់
សកម្មភាពឧស្សាហកម្មមានការរារាំងដល់វិនិយោគិនជាច្រើនដែលចូលមកក្នុងប្រទេស និងនៅមានការ ប្រឈមដែលរារាំងដល់ការវិនិយោគលើកម្លាំងការងារ ។ និយោជកជាច្រើននៅមានមន្ទិលសង្ស័យថា ការវិនិយោគលើជំនាញរបស់កម្មករ និងការបណ្តុះបណ្តាលប្រសិទ្ធភាពនឹងបានផ្តល់នូវផលប្រយោជន៍សេដ្ឋកិច្ចច្រើនដែរ ឬទេ។ ជាពិសេសៈ ការមិនមានអ្នកផ្តល់ការបណ្តុះបណ្តាលដែលអាចជឿទុកចិត្តបាន ។ ពីព្រោះការវិនិយោគ ទៅលើការបណ្តុះបណ្តលជំនាញជាមូលដ្ឋាន ជាធម្មតាសេវាសាធារណៈ ការវិនិយោគបន្ថែមទៅលើកម្លាំងការ ងារចម្រុះគឺមិនមែនជាអាទិភាពចម្បងសំរាប់និយោជកទេ ។
គំនិតដែលចំណាយសំរាប់ការបណ្តុះបណ្តាល គឺជាការចំណាយសំរាប់អ្វីមួយដែលក្រុមហ៊ុននឹងមិនទទួលបានផលប្រយោជន៍មកវិញទេ ។ គំនិតដែលបង់ចំណាយសំរាប់ការបណ្តុះបណ្តាលជាស្វ័យប្រវត្តិទាក់ទង ទៅនឹងការតម្លើងប្រាក់ឈ្នួល ។ ប្រាក់ឈ្នួលដែលតម្លើងបានមកពីការវិនិយោគលើការបណ្តុះបណ្តាលតាមរយៈផលិត ភាពខ្ពស់ និងការទទួលបាននូវចំណូលរង្វាន់លើកទឹកចិត្ត គឺជាការធ្វើការងារកាន់តែវៃឆ្លាត ។ ការផ្តល់ទំនិញ និងសេវា ឆាប់រហ័ស មានន័យថា ក្រុមហ៊ុនរកប្រាក់ចំណូលបានកាន់តែច្រើន ស្របទៅនឹង និយោជិត កម្មករទទួលបានប្រាក់ចំណូលកើនឡើងផងដែរ ។ ការវិនិយោគលើការបណ្តុះបណ្តាល មានន័យថា មនុស្សដែលមានជំនាញកាន់តែប្រសើរអាចមានការទទួលខុសត្រូវបន្ថែម និងតម្លើងឋានៈតាមរយៈខ្សែបណ្តាញស្របច្បាប់ ។ ការបង្កើនគឺប្រាក់ឈ្នួលដែលសមាមាត្រទៅនឹងទំហំប្រាក់ខែ និងកន្លែងទំនេរដែលត្រូវបំពេញ ដោយមិនបង្កើននូវវិក័យបត្រប្រាក់ឈ្នួល នៅពេលដែលក្រុមហ៊ុនជ្រើសរើសបុគ្គលិកថ្មីមកបំពេញកន្លែងនៅទំនេរ ។ ការតម្លើងឋានៈនៅក្នុងអង្គភាព គឺជាចំណាយប្រសិទ្ធភាពខ្លាំងណាស់ជាងការជ្រើសរើសបុគ្គលិកថ្មី និងការណែនាំនិយោជិតថ្មីឲ្យយល់ដឹង។
មានកម្លាំងសេដ្ឋកិច្ចដែលមានការប្រកួតប្រជែងរួចទៅហើយ ដែលចូលមកលេង ដែលធ្វើឲ្យមានការទាក់ទាញ ចំណាប់អារម្មណ៍និយោជកដើម្បីវិនិយោគលើកម្លាំងការងាររបស់ខ្លួន ។
រោងចក្រខ្លះកំពុងចំណាយលើប្រាក់ឈ្នួលខ្ពស់ជាប្រាក់ឈ្នួលដែលកំណត់អប្បបរមាសំរាប់ឧស្សាហកម្ម ដើម្បីទាក់ទាញនិងរក្សាទុកកម្មករដែលមានទេពកោសល្យ ។ ការប្រកួតប្រជែងសំរាប់ការជ្រើសរើសនិង ការរក្សាឲ្យបាននូវកម្មករនឹងក្លាយជាកិច្ចការកាន់តែប្រឈមឡើងចំពោះរោងចក្រកាត់ដេរនៅពេលអនាគត ។ វិនិយោគិនមកពីប្រទេសចិន បានចាត់ទុកកម្ពុជាជាជម្រើសមួយចំពោះការកើនឡើងនូវប្រាក់ឈ្នួលនិងចំណាយលើប្រតិបត្តិការ ។
កម្មករដែលមានជំនាញមានជំរើសល្អជាងកម្មករដែលទទួលបានប្រាក់ឈ្នួលទាប និងមានការត្រូវការច្រើនសំរាប់ការងារ ។ ឧស្សាហកម្មកំពុងពង្រីកមូលដ្ឋានផលិតផលរបស់ខ្លួនឲ្យច្រើន ដែលទាមទារនូវកម្មករជំនាញខ្ពស់ និងមានជំនាញច្រើនមុខ មានទេពកោសល្យ និងសមត្ថភាពច្រើនប្រភេទ ។ ឧស្សាហកម្មនឹងក្លាយជាឧស្សាហកម្មដែលគួរឲ្យទាក់ទាញសំរាប់កម្មករដែលមានជំនាញ តែទោះជាយ៉ាងណាក៏ដោយ តើវានឹងរក្សាបាននៅឧស្សាហកម្មដែលជាទីទាក់ទាញសំរាប់វិនិយោគិនបានដែរឬអត់?
ជាមួយនឹងសមាហរណកម្មតំបន់អាស៊ាន និងលំហូរពលកម្មសេរី ឧស្សាហកម្មជាហានិភ័យរួមដែលបាត់ បង់នូវឋានៈរបស់ខ្លួន ប្រសិនបើក្រុមកម្មករជំនាញមិនមានការកើនឡើងទេ ។ កម្មករដែលមានបទពិសោធន៍អាច នឹងទាមទារនូវប្រាក់ឈ្នួលខ្ពស់នៅក្នុងឧស្សាហកម្មដទៃទៀត ឬនៅក្នុងប្រទេសដទៃទៀត ប្រសិនការកាត់ដេរ មិនផ្តល់ឲ្យនូវឱកាសទេនោះ ។
